នាយករដ្ឋមន្ត្រីសិង្ហបុរីស្នើប្រធានាធិបតីឲ្យរំលាយសភាដើម្បីរៀបចំការបោះឆ្នោតថ្មីបើទោះប្រទេសជាតិកំពុងប្រឈមកូវីដ១៩

សិង្ហបុរី៖ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃអង្គារនេះ បានស្នើទៅលោកស្រីប្រធានាធិបតី ហាលីម៉ាស់ យ៉ាកូប ឲ្យរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតថ្មី។

ក្នុងសុន្ទរកផ្សាយផ្ទាល់តាមទូរទស្សន៍មុននេះបន្តិច លោក លី បានលើកឡើងថា ការបោះឆ្នោតពេលនេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលថ្មី នូវអាណត្តិ៥ឆ្នាំថ្មី ដែលផ្តោតលើរបៀបវារៈជាតិ និងការសម្រេចចិត្តដ៏លំបាកផ្សេងៗនាកាលៈទេសៈកូវីដ-១៩នេះ។ បើតាមព័ត៌មានCNA ថ្ងៃបោះឆ្នោត និងធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដាខាងមុខ ។

នៅមុនការរៀបចំនីតិវិធីផ្សេងៗសម្រាប់ការបោះឆ្នោត លោក លី បានមានប្រសាសន៍ថា លោកនឹងធានាឲ្យបាននូវបញ្ហាពីរ គឺអ្នកបោះឆ្នោតអាចបោះឆ្នោតដោយសុវត្ថិភាព និងគណបក្សនយោបាយអាចធ្វើយុទ្ធនាការដោយប្រសិទ្ធភាព។

គួរអោយដឹងដែរថាគិតត្រឹមថ្ងៃទី២៣ ខែមិថុនា នេះ សិង្ហបុរី មានករណីឆ្លង COVID-19 ជាង៤២០០០ករណី ស្លាប់២៦នាក់ និងសះស្បើយជាង៣៥០០០នាក់៕

Image may contain: 2 people, closeup

Image may contain: sky

Image may contain: sky and outdoor

Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap