រដ្ឋមន្រ្តីការបរទេសតួកគីហៅការភ្ជាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែលថាជាការបំផ្លាញក្តីសង្ឃឹមសន្តិភាពនៅមជ្ឈិមបូព៌ា

អង់ការ៉ា៖ អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) បានរៀបចំការប្រជុំមួយនៅកម្រិតថ្នាក់រដ្ឋមន្ត្ក្រីការបរទេសរតាមសំណើរបស់ប្រទេសតួកគីក្នុងគោលបំណងពិភាក្សាអំពីការគំរាមកំហែងរបស់អ៊ីស្រាអែលចំពោះផ្នែកឧបសម្ព័ន្ធនៃការភ្ជាប់ទឺកដីវែសបែងប្រទេសប៉ាឡេស្ទីនជារបស់អ៊ីស្រាអែល នេះប់តាមការចុះផ្សាយរបស់ព័ត៌មានTRT World នៅដ្ងៃទី១១ មិថុនាឆ្នាំ២០២០នេះ ។
រដ្ឋមន្រ្តីក្រសួងការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយកាលពីថ្ងៃពុធថាផែនការបញ្ចូលទឹកដីអ៊ីស្រាអែលនឹង“ បំផ្លាញក្តីសង្ឃឹមទាំងអស់” ដើម្បីសន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា។
លោក Cavusoglu បានថ្លែងបែបនេះនៅឯកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបតិ្តនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ស្តីពីការគម្រាមកំហែងរបស់អ៊ីស្រាអែលលើផ្នែកឧបសម្ព័ន្ធនៃប៉ាឡេស្ទីន ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅថ្នាក់រដ្ឋមន្រ្តីមានគោលបំណងពិភាក្សាអំពីការគំរាមកំហែងដែលបង្កឡើងដោយផែនការរបស់អ៊ីស្រាអែលចំពោះផ្នែកឧបសម្ព័ន្ធនៃតំបន់ West Bank ដែលស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៦៧មកម្លេះ ។

លោក Cavusoglu បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាន OIC ដែលបានរៀបចំកិច្ចប្រជុំដែលផ្តួចផ្តើមដោយតួកគីតាមសំណើរបស់ប៉ាឡេស្ទីន។ លោកក៏បានថ្លែងអំណរគុណចំពោះហ្ស៊កដានីចំពោះកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងបញ្ហានេះផងដែរ។

Image may contain: 1 person, indoor

No photo description available.

Image may contain: sky, outdoor and nature

Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap