ថ្ងៃ​ចន្ទ, ខែ​ឧសភា 25

មូស្លីមសហរដ្ឋអាមេរិកចូលរួមឧបត្ថម្ភកញ្ចប់អាហារស្រាយបួសដល់មូស្លីមកម្ពុជាក្នុងឆ្នាំ២០២០នេះ

កញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ១០០ កញ្ចប់ របស់ មូលនិធិ Zakat Foundation of America តាមរយៈអង្គការមជ្ឈមមណ្ឌមព័ត៌មានមូស្លីមកម្ពុជា ត្រូវបានចែកជូនប្រជាពលរដ្ឋ ១០០ គ្រួសារ ស្ថិតនៅក្នុងភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលកម្មវិធីចែកនេះមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯ.ឧ ស្មាត ទៀត រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងអាជ្ញធរមូលដ្ឋាន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ។ ក្រោយពីលោកស្រី មេឃុំ បានថ្លែងពីរបាយការណ៍ និងស្ថានភាពភូមិ រួមទាំងថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ព្រមទាំងក្រុមការអង្គការរួចមក ឯ.ឧ ស្លេះ ណាស៊ី ទីប្រឹក្សា

ក្រសួងព័ត៌មាន និងជាប្រធានអង្គការ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយជំនួសបងប្អូនដែលបានទទួលអំណោយជាកញ្ចប់អាហារនេះ ទោះបីជាយឺតបន្តិចក៏ដោយចុះ តែអំណោយជាកញ្ចប់អាហារទាំងនេះ ក៏អាចជួយសម្រួលពីតម្រូវការរបស់បងប្អូនមួយរយៈពេលខ្លីផងដែរក្នុងខែរ៉ម៉ាឌននេះ។ ឯ.ឧ ក៏បានបញ្ជាក់បន្ថែមថា អំណោយទាំងនេះ គឺជាការរាយអង្គាសពីសាសនិកឥស្លាមនៅសហរដ្ឋអាមេរិច បើទោះជា ប្រទេសនេះ កំពុងស្ថិតនៅក្នុងស្ថានភាពតានតឹងនៃជំងឺ កូវីត ១៩ ក៏ដោយហើយជារៀងរាល់ឆ្នាំ មូលនិធិនេះតែងតែជួយប្រពលរដ្ឋកម្ពុជា តាមរយៈអង្គការមជ្ឈមមណ្ឌមព័ត៌មានមូស្លីមកម្ពុជា លើគម្រោងផ្សេងៗ

មិនមែនតែគម្រោងសំរាប់ខែរ៉ម៉ាឌននេះទេ។ ឯ.ឧ ក៏បានថ្លែងអំណរគុណដល់ ឯ.ឧ ស្មាន ទៀត ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមទាំងគណៈកម្មការរៀបចំ អាជ្ញធរដែនដី ក្នុងការរៀបចំកម្មវិធីនេះឲ្យប្រព្រឹត្តិទៅយ៉ាងរលូន ជាពិសេសថ្លែងអំណរគុណដល់ មូលនិធិ Zakat Foundation of America ដែលតែងតែជួយដល់ប្រជាពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ផងដែរថា អំណោយទាំងនោះរួមមាន អង្ករ ៥០ គីឡូក្រាម ស្ករស ១ គីឡូក្រាម អំបិល ១គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង មី ១កេះ ទឹកសេរ៉ូ ១ដប ប្រេងឆា ១គីឡូក្រាម និងត្រីខកំប៉ុង ៥ ផងដែរ។

 

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap