ថ្ងៃ​ចន្ទ, ខែ​ឧសភា 25

នាវាអ៊ីរ៉ង់បាញ់ខុសគោលដៅសម្លាប់មនុស្ស២០នាក់ពេលធ្វើសមយុទ្ធកងទ័ពជើងទឹក

នាវាពិឃាតអ៊ីរ៉ង់បានបាញ់ខុសគោលដៅនិងបានចំលិចនាវាអ៊ីរ៉ង់ទី ២ ក្នុងពេលធ្វើសមយុទ្ធកងទ័ពជើងទឹកកាលពីថ្ងៃអាទិត្យនៅឈូងសមុទ្រពែកហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ នេះបើយោងតាមរបាយការណ៍ក្រៅផ្លូវការផ្សាយដោយសារព័ត៌មានក្នុងស្រុក។

របាយការណ៍ដំបូងអះអាងថាមីស៊ីលប្រភេទ C-៨០២ Noor ត្រូវបានបាញ់ចេញពីកោះចាមៀរ៉ានហើយបានវាយប្រហារទៅលើនាវាខនរ៉ាកាដែលជានាវាសម្រាប់ប្រើប្រាស់ទូទៅរបស់ខ្លួនមាននាវិកពី ៣០ ទៅ ៤០ នាក់។យោងតាមរបាយការណ៍ដំបូងថាមេបញ្ជាការក្នុងនាវាខនរ៉ាខេនស្ថិតក្នុងចំណោមអ្នកស្លាប់។

ប្រភពពីក្រុមឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) បានចាត់ទុកហេតុការណ៍នេះថាជាកំហុសរបស់មនុស្សទោះបីមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយពីយោធាអ៊ីរ៉ង់ក៏ដោយ។

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap