ថ្ងៃ​ចន្ទ, ខែ​ឧសភា 25

សម្តេចសង្ឈកាតូលិច អំពាវនាវអ្នករួមជំនឿបួសតមអាហារមួយថ្ងៃដើម្បីសូមឲ្យបាត់វីរូសកូវីដ១៩

សម្តេចប៉ាបហ្វ្រង់ស័របានអំពាវនាវដល់“ មនុស្សគ្រប់ជំនឿ” អោយរួបរួមគ្នានៅថ្ងៃព្រហស្បតិ៍ទី១៤សប្តាហ៍ក្រោយឲ្យធ្វើការតមអាហារនិងការអធិស្ឋានដើម្បីសុំអោយ“ ព្រះជួយមនុស្សជាតិអោយយកឈ្នះជំងឺរាតត្បាតកូវីដ១៩ ខណៈដែលសាសនិកឥស្លាមទូទាំងពិភពលោកកំពុងតមអាហាររ៉ម៉ាឌន ពីថ្ងៃរះដល់ថ្ងៃលិចដែរ។

យោងតាមព័ត៌មានអាល់អារ៉ាប៊ីយ៉ះចុះផ្សាយថ្ងៃទី៥ខែឧសភានេះ គណៈអ៊ីម៉ាំរបស់អេហ្ស៊ីបAhmad al-Tayeb បានស្វាគមន៍គំនិតផ្តួចផ្តើមនេះដែរ។ គាត់បានអញ្ជើញមនុស្សនៅជុំវិញពិភពលោកបួងសួងនិងធ្វើកិច្ចការសប្បុរសធម៌ឲ្យបានច្រើនដើម្បីជាប្រយោជន៍ដល់អល់ឡោះដែលជាព្រះដែលមានអំណាចខ្លាំងក្លាបំផុតហើយកំចាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩នេះចេញពីខ្លួនយើងនិងពិភពលោកទាំងមូល។

ជំនួយការរបស់ស្តេចប៉ាបហ្វ្រង់ស័រ បានអះអាងថា នេះជាលើកទីមួយហើយដែលមនុស្សជាតិទាំងអស់រួបរួមគ្នាដើម្បីគោលដៅតែមួយគឺបួងសួងជាមួយគ្នាតាមជំនឿរបស់ពួកគេរៀងៗខ្លួនដោយបង្ហាញភស្តុតាងថាជំនឿរួបរួមគ្នាមិនបែកបាក់គ្នាទេ។

Image may contain: 1 person, standing, wedding and crowd

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap