ថ្ងៃ​ចន្ទ, ខែ​ឧសភា 25

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែតអន្តរាគមន៍ជួយពលរដ្ឋកម្ពុជាដែលជាប់គាំងនៅប្រទេសអារ៉ាប់រួមអេមីរ៉ាតឲ្យមកកម្ពុជាវិញ

រដ្ឋគុយវ៉ែត៖ យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែតបានឲ្យដឹងនៅថ្ងៃទី៧ខែ ឧសភាឆ្នាំ២០២០នេះក្នុងកាលៈទេសៈនៃការរីករាលដាលជម្ងឺឆ្លង Covid-19 សព្វថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរមួយគ្រួសារដែលមានគា្នចំនួន៤នាក់ បានជាប់គាំងនៅ ប្រទេស UAE កាលពីថ្ងៃទី១៣ ខែមីនា ឆាំ្ន២០២០ រហូតមកដល់ពេលនេះ។ ទន្ទឹមនេះដែរ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋយើង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត បានធ្វើការសម្របសម្រួល និងស្នើសុំអន្តរាគមន៏ពីស្ថានទូតកូរ៉េខាងត្បូងប្រចាំគូវ៉ែត ស្ថានទូតកូរ៉េខាងត្បូងប្រចាំ UAE និងក្រុមហ៊ុនអាកាសចរណ៏ ETIHAD របស់កូរ៉េ រហូតឈានដល់មានដំណោះស្រាយ និងយល់ព្រមចេញសំបុត្រយន្តហោះអោយប្រជាពលរដ្ឋខ្មែរយើងទាំង៤នាក់ខាងលើ អាចធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា វិញបាន។

ប្រជាពលរដ្ឋខ្មែរយើងទាំង ៤នាក់នេះ នឹងត្រូវចេញដំណើរនៅថ្ងៃទី០៧ ខែឧសភា ឆាំ្ន២០២០ នេះ តាមជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៏ ETIHAD AIRWAYS របស់កូរ៉េ ចេញ ពីប្រទេសអារ៉ាប់អេមីរ៉ាត់ ឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ រួចហើយបន្តដំណើរទៅប្រទេសកម្ពុជា។

Image may contain: text

Image may contain: 4 people, people standing and indoor

Image may contain: text

 

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap