ថ្ងៃ​ចន្ទ, ខែ​ឧសភា 25

ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មានចុះជួបសួរសុខទុក្ខនិងនាំជំនួយមនុស្សធម៌ខែរ៉ម៉ាឌនជូនប្រជាពលរដ្ឋខ្មែរឥស្លាម​នៅឃុំកោះសូទិន ខេត្តកំពង់ចាម

កំពង់ចាម៖ ប្រជាពលរដ្ឋខ្មែរឥស្លាមដែលកំពុងប្រតិបត្តិការតមអាហារខែរ៉ម៉ាឌនចំនួន២៧៣គ្រួសារ ស្ថិតនៅភូមិ១៣ក្រោម ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលជំនួយមនុស្សធម៌ពីក្រុមការងារចុះជួយឃុំកោះសូទិននិងសប្បុរសជនសិង្ហបុរី តាមរយះតាមរយៈឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មានតំណាងឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍  ប្រធានក្រុមការងារចុះជួយឃុំ កោះសូទិន  នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្ដម ស្លេះ ណាស៊ី នៅក្នុងឪកាសនោះផងដែរ ក៏បានពាំនាំមកនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក៏ដូចជាថ្នាក់ដឹកនាំនៃក្រុមការងារចុះជួយឃុំកោះសូទិនមានឯកឧត្តម ផុស សុវណ្ណ ជាប្រធាន ដែលថ្នាក់ដឹកទាំងអស់តែងតែយកចិត្ដទុក ដាក់ជួយដោះស្រាយទុក្ខលំបាកគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ ជាក់ស្ដែងនៅថ្ងៃនេះឯកឧត្ដម​ និងក្រុមការងារ បាននាំយកអំណោយជាកញ្ចប់អាហារស្រាយបួសដែលទទួលបានការចូលរួមឧបត្ថម្ភពីក្រុមងារក៏ដូចជាសប្បុរសជនសិង្ហបុរី មកចែកជូនបងប្អូនសម្រាប់ស្រាយបួសខែរ៉ម៉ាឌនឆ្នាំនេះ ហើយចំពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ១៩។

ឯកឧត្ដមក៏បានផ្ដាំផ្ញើ និងក្រើនរំលឹកអោយប្រជាពលរដ្ឋត្រូវតែប្រុងប្រយ័ត្នខ្ពស់ កុំឲ្យធ្វេសប្រហែសអំពីការការពារជំងឺកូវីដ១៩ ទោះបីកម្ពុជាយើងមានលក្ខណៈធូរស្បើយហើយក៏ដោយ ពិសេសត្រូវអនុវត្តតាមការណែនាំតាមប្រសាសន៍សម្តចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាលក៏ដូចជាការនែនាំរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាទាក់ទងនិងការប្រតិបត្តិបួសនាពេលមានបញ្ហាកូវីដ១៩នេះផងដែរ។មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋក៏ត្រូវតែតាមដានព័ត៌មានអំពីកូវីដ១៩នេះដោយមើលប្រភពច្បាស់លាស់ជៀសវាងព័ត៌មានប្រឌិតក្លែងក្លាយ ។

ឯកឧត្ដមក៏បានសម្ដែងនូវអំណរគុណចំពោះក្រុមការងារចុះជួយខុំកោះសូទិនទាំងអស់ព្រមទាំងសប្បុរសជនសិង្ហបុរី ក៏ដូចជាសប្បុរសជនដ៏ទៃផ្សេងៗទៀត ដែលតែងតែជួយគ្រាំទ្រសកម្មភាពមនុស្សធម៌នេះ។ ក្រោយពីបងប្អូនប្រជាពលរដ្ឋបានទទួលនូវអំណោយមនុស្សធម៌នេះ ពួកគាត់ពិតជាមានក្ដីរំភើបរីករាយ និងបានសម្ដែងនូវអំណរគុណដល់ម្ចាស់ជំនួយនិងដ្នាក់ដឹកនាំ ដែលបានឧបត្ថម្ភចំពេលពួកគាត់ចំពេលវេលា។

លោកស្រី សុន ចាន់ថា មេ ឃុំកោះសុទិនបានសម្ដែងនូវអំណរគុណដល់ ឯកឧត្ដម ស្លេះ ណាស៊ី និងក្រុមការងារទាំងអស់ ដែលជានិច្ចកាលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបាននាំយកអំណោយមកចែកជូននៅក្នុងមូលដ្ឋានរបស់លោកស្រីពិសេសភូមិ​១៣ ក្រោម ក្នុងឃុំកោះសូទិននេះតែម្តង។

គួរជម្រាបថាបងប្អូនខ្មែរអ៊ីស្លាម ដែលទទួលបានអំណោយនៅពេលនេះ មានចំនួន២៧៣គ្រួសារ ហើយក្នុងមួយគ្រួសារៗ ទទួលបាន អង្គរ១០គក្រ មី ,១៥កញ្ចប់ ,ស្ករស ២គក្រ អំបិល ១គក្រ ត្រីខ ៣កំប៉ុង ទឹកដោះគោ៣កំប៉ុង តែ១កញ្ចប់ ទឹកស៊ីរ៉ូថៃ១ដប ប្រេងឆា១ដប ល្មើ១គក្រ (គិតសរុបទឹកប្រាក់ក្នុងមួយកញ្ចប់១០ម៉ឺនរៀល) ។ ក្រៅពីនេះក្នុងខែរ៉ាម៉ាឌននេះឯកឧត្តម ស្លេះ ណាស៊ី ក៏បានអញ្ជើញចុះសួរសុខទុក្ខនិងចុះចែកអំណោយជាកញ្ចប់អាហារស្រាយបួសពលរដ្ឋខ្មែរឥស្លាមជាច្រើនគ្រួសារផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ខេត្ដត្បូងឃ្មុំ កំពង់ធំ ពោធិសាត់ ព្រៃវែង  និងខេត្ដកណ្ដាលផងដែរ៕

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap