ថ្ងៃ​ចន្ទ, ខែ​ឧសភា 25

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតយល់ព្រមឲ្យសឡាត​តារ៉វេះនៅវិហារឥស្លាមអាល់ហារ៉មនិងណាបាវី តែកំនត់ចំនួននិងសម្រាប់តែអ្នកបម្រើការងារនិងមន្រ្តីគ្រប់គ្រងវិហារ

ម៉ាក្កះ ៖ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឲ្យដឹងថាព្រះមហាក្សត្រ Salman bin Abdulaziz Al Saud នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានយល់ព្រមឲ្យអនុវត្តការសឡាត តារ៉វេះ (ថ្វាយបង្គំពេលយប់ខែរ៉ាម៉ាឌន)នៅក្នុងវិហារអ៊ីស្លាមចំនួនពីរនៅក្រុងម៉ាក្កះ និង ម៉ាទីណៈដែលនៅបន្តកាផ្អាកការឲ្យថ្វាយបង្គំនោះ។

Sheikh Abdulrahman bin Abdulaziz Al-Sudaisប្រធានគណៈគ្រប់គ្រងវិហារ បានប្រកាសនៅថ្ងៃអង្គារនេះថាក្រុមការសឡាតតារ៉វេះ នឹងធ្វើនៅវិហារអ៊ីស្លាមពីរប៉ុន្តែបានកំណត់ចំពោះតែនិយោជិកនិងកម្មករនិយោជិតរបស់វិហារហើយនឹងត្រូវសឡាតដោយបុះព្រួញ ។

គួរបញ្ជាក់ថា ថ្មីៗនេះ មុហ្វទី នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានណែនាំដល់សាធារណៈជនឱ្យអនុវត្តការអធិសឡាតតារ៉វេះនិង រយ៉ាអ៊ីឌីលហ្វីទ្រនៅផ្ទះខណៈពេលដែលមានការផ្អាកឲ្យធ្វើជាក្រុមនៅក្នុងវិហារដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap