ថ្ងៃ​ចន្ទ, ខែ​ឧសភា 25

ប្រទេសឥស្លាមជាច្រើនចាប់ផ្តើមប្រកាសផ្អាកការសឡាតតារ៉វ៉េស(ការថ្វាយបង្គំពេលយប់ខែរ៉ម៉ាឌន)នៅក្នុងវិហារខណៈដែលខែរ៉ម៉ាឌនជិតមកដល់

ខណៈដែលសាសនិកឥស្លាមពិភពលោកំពុងត្រៀមបួសតមអាហារខែរ៉ម៉ាឌនដ៏ពិសិដ្ឋដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣​ឬ២៤ ខែមេសា ខាងមុខ អជ្ញាធរកិច្ចការឥស្លាមនៃបណ្តាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនបានប្រកាសថាការថ្វាយបង្គំនិងការជួបជុំស្រាយបួសតាមវិហារនឹងត្រូវបានហាមឃាត់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ។ ថ្មីៗនេះក្រសួងកិច្ចការឥស្លាមរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថាការថ្វាយបង្គំតារ៉វ៉េសគួរតែត្រូវបានធ្វើឡើងតាមផ្ទះប៉ុណ្ណោះ ។​រដ្ឋមន្រ្តីក្រសួងសាសនាប្រទេសឥណ្ឌូនេស៊ីដែលមានអ្នកកាន់សាសនាឥស្លាមច្រើននោះក៏បានស្នើដល់សាសនិកឥស្លាមមិនឲ្យធ្វើការ​ការជួបជុំស្រាយបួសនិងថ្វាយបង្គំរួមគ្នាតាមវិហារឥស្លាមផងដែរ ។ រីក្រសួងវ៉កាហ្វ(ទាយជ្ជទាន)ប្រទេសហ្សកដានី នាព្រឹកថ្ងៃទី១៥​ខែមេសានេះ​បានប្រកាសថានៅខែរ៉ម៉ាឌននាឆ្នាំនេះការថ្វាយបង្គំតារ៉វេសត្រូវបានហាមឃាត់តាមវិហារ។

ទោះបីជាបណ្តាប្រទេសឥស្លាមជាច្រើននៅមិនទាន់បានប្រកាសរអំពីការហាមប្រាមនៃការផ្អាកថ្វាយបង្គំក៏ដោយក៏គេដឹងថាប្រទេសទាំងនោះ​ ក៏កំពុងអនុវត្តនូវបម្រាមការថ្វាយបង្គំរួមគ្នាប្រចាំថ្ងៃរួចទៅហើយ ពិសេសប្រទេសដែលរងផងប៉ះពាល់ខ្លាំងពីវីរុសកូវីដ១៩។

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap