ថ្ងៃ​ចន្ទ, ខែ​មីនា 30

អែលសាហា​ ភូមិមួយនៅប្រទេសអេហ្ស៊ីបដែលមានសុទ្ធតែមនុស្សស្រី

អេហ្ស៊ីប ៖ គ្របដណ្តប់លើផ្ទៃដី ៦ អា ភូមិអែលសាហា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយរដ្ឋាភិបាលអេហ្ស៊ីបដើម្បីជាប្រយោជន៍ដល់ការដោះស្រាយស្ត្រីមេម៉ាយ ស្ត្រីលែងលះគ្នាឬស្ត្រីមិនអាចរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង។

លោកស្រី Kashef អ្នកត្រួតពិនិត្យទូទៅនៃភូមិនេះបានឲ្យដឹង មានស្ត្រីជាង ៣០០ នាក់រស់នៅក្នុងភូមិនេះ” ។ ពួកគេបានចាត់ ឲ្យ ស្ត្រីទាំងនេះដាំដីកសិកម្មនិងធ្វើបសុបក្សីដើម្បីរកប្រាក់ចិញ្ចឹមជីវិត”

លោកស្រី Kashef បានបន្ថែមថានៅពេលបង្កើតភូមិស្ត្រីម្នាក់ៗទទួលបានផ្ទះនិងដីកសិកម្មពីក្រសួងកសិកម្ម។ប៉ុន្តែវាប្រហែលជាការភ្ញាក់ផ្អើលនិងប្លែកក្នុងសង្គមអេហ្ស៊ីបគឺភូមិនេះមានតែស្ត្រីហើយមិនអាចរៀបការឡើយ ពេលណាស្ត្រីមានបំណងរៀបការនាងត្រូវតែចាកចេញពីភូមិនេះ បើមិនដូច្នោះទេ ត្រូវបានគេចាត់ទុកថាជាការរំលោភបំពានច្បាប់របស់ភូមិ។ ចំណែកឯបុរសៗក៏គេមិនអនុញ្ញាតឲ្យចូលទៅក្នុងភូមិនេះដែរ។

ប្រភព៖ egyptindependent

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap