ថ្ងៃ​ចន្ទ, ខែ​មីនា 30

វិហារឥស្លាមួយត្រូវបានដុតក្នុងអំពើរហិង្សាក្នុងប្រទេសឥណ្ឌាដែលចំនួនមនុស្សស្លាប់កើនដល់១៨នាក់

ឥណ្ឌា៖ វិហារឥស្លាមមួយត្រូវបានគេដុតនៅរដ្ឋធានីញូវដែលីប្រទេសឥណ្ឌានៅពេលដែលការតវ៉ាដោយហិង្សានៅតែបន្តកើតមាននៅទូទាំងទីក្រុងជាមួយនឹងចំនួនអ្នកស្លាប់កើនឡើងដល់ ១៨ នាក់នេះបើតាមការចេញផ្សាយដោយអាល់ចាហ្សីរ៉ស់នៅថ្ងៃទី២៦កុម្ភៈនេះ។

វេបសាយឥណ្ឌា The Wire បានរាយការណ៍ថាហ្វូងមនុស្សដែលស្រែកថា“ ចៃស៊្រីរ៉ាម” ដែលត្រូវបានបកប្រែទៅជា“ គោរពព្រះរាម” បានដើរជុំវិញវិហារដែលកំពុងឆេះនៅតំបន់ Ashok Nagar នៃរដ្ឋធានីកាលពីថ្ងៃអង្គារ។

អំពើហិង្សាដ៏សាហាវបំផុតដែលរដ្ឋធានីឥណ្ឌាបានជួបប្រទះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងដំបូងកាលពីថ្ងៃអាទិត្យ រវាងក្រុមអ្នកតវ៉ាគាំទ្រច្បាប់សញ្ជាតិថ្មីដ៏ចម្រូងចម្រាសរបស់ឥណ្ឌា និងក្រុមអ្នកដែលប្រឆាំងនឹងច្បាប់នេះ។
អំពើហិង្សានេះបានកើតឡើង ដោយមានក្រុមហិណ្ឌូ និងក្រុមមូស្លីមវាយតប់គ្នា។ ការប៉ះទង្គិចគ្នាបានកើតឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ប្រទេសនេះ។ អំពើហិង្សានេះផ្ទុះឡើងក្នុងភូមិស្រុក ដែលមានប្រជាជនមូស្លីមភាគច្រើនរស់នៅ នៅភាគឦសានទីក្រុង New Delhi ចម្ងាយប្រហែល ១៨គីឡូម៉ែត្រពីរដ្ឋធានីដែលលោក Trump បានជួបប្រជុំជាមួយក្រុមមេដឹកនាំអ្នកការទូត និងធុរជនរបស់ប្រទេសឥណ្ឌា៕

Image may contain: fire

Image may contain: 2 people, crowd and outdoor

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap