ថ្ងៃ​ចន្ទ, ខែ​មីនា 30

អគ្គរាជទូតម៉ាឡេស៊ីនៅកម្ពុជាបានចូលបំភ្លឺរដ្ឋមន្ត្រីការបរទេកម្ពុជាករណីដែលម៉ាឡេស៊ីថាស្ត្រីអាមេរិកមានវីរុសកូរ៉ូណា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៥ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក Eldeen Hasaaini bin Mohd Hashim អគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានចូលបំភ្លឺជូនឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួងការបរទេស។ នេះបើតាមការបញ្ជាក់របស់ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស
បន្ទាប់ពីមានការលើកឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជំរុញឱ្យប្រមុខការទូតកម្ពុជា កោះហៅអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងករណីដែលរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថា ស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ជាអ្នកដំណើរតាមនាវាទេសចរណ៍ Westerdam ដែលចាកចេញពីកម្ពុជានោះ មានជំងឺកូរ៉ូណាថ្មី ឬ Covid-19 ហើយត្រូវបានម៉ាឡេស៊ីព្យាបាលជា រយៈពេល៧២ម៉ោង ប៉ុន្តែករណីនេះផ្ទុយស្រឡះពីមជ្ឍមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (USCDC) ដែលប្រកាសថា ស្រ្តីជនជាតិអាមេរិកាំង គ្មានផ្ទុកមេរោគ Covid-19 គ្រាន់តែអាចមានជំងឺសួតធម្មតា។

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap