ថ្ងៃ​ចន្ទ, ខែ​មីនា 30

ក្រុមអ្នកនយោបាយមកពីគណបក្សផ្សេងៗគ្នារបស់ម៉ាឡេស៊ីកំពុងជួបប្រជុំបង្កើតសម្ព័ន្ធថ្មីដែលគេទស្សន៍ទាយថាមានបំណងចង់បង្កើតរដ្ឋាភិបាលថ្មី

ម៉ាឡេស៊ី៖បញ្ហានយោបាយនៅប្រទេសម៉ាឡេស៊ីកំពុងជួបប្រទះនឹងបញ្ហាចម្រូងចម្រាស់ក្រោយពីការសន្យានៃការផ្ទរតំណែងនាយករដ្ឋមន្ត្រីរបស់លោកមហាធារមូហាំម៉ាត់ទៅលោកអាន់វ៉ារអ៊ីប្រហ៊ីមមិនមានភាពច្បាស់លាស់តាមការសន្យា ។
នៅយប់ថ្ងៃអាទិត្យម្សិលមិញមានការជួបជុំគ្នារវាងសមាជិកសភាមកពីភាគីទាំងសងខាងនៃការបែងចែកផ្នែកនយោបាយរួមទាំងក្រុម Bersatu, UMNO, PAS និងក្រុម PKR ដែលបែកបាក់គ្នាដឹកនាំដោយលោក Azmin Ali នៅសណ្ឋាគារ Sheraton ក្នុង Petaling Jaya ។

Image may contain: 1 person

អ្នកនយោបាយជាន់ខ្ពស់ដែលចូលរួមប្រជុំនោះរួមមានលោក Muhyiddin Yassin ប្រធានគណបក្សBersatu , ប្រធានគណបក្ស PAS លោក Abdul Hadi Awang,ប្រធានគណបក្សUMNOលោក Ahmad Zahid Hamidi និងប្រធាន MCA លោក Wee Ka Siong ជាដើម។
លោក អាន់វ៉ារអ៊ីប្រហ៊ីម មានប្រសាសន៍ថា លោកត្រូវបានដៃគូររបស់លោកបានក្បត់ក្នុងការបង្កើតក្រុមសម្ព័នដឹកនាំប្រទេសថ្មី។
គេពុំទាន់ដឹងច្បាស់ទេថាតើការប្រជុំគ្នានេះនឹងមានលទ្ធផលយ៉ាងណានោះទេ ហើយក្រុមមេដឹកនាំទាំងអស់គ្រោងនិងចូលគាល់ព្រះមហាក្សត្រផងដែរនាថ្ងៃចន្ទទី២៤ខែកុម្ភៈឆ្នាំ២០២០នេះ។
Image may contain: 1 person, closeup
Image may contain: 2 people, people sitting
Image may contain: 8 people, people standing
Image may contain: 7 people, people sitting
Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap