ថ្ងៃ​ចន្ទ, ខែ​មីនា 30

សមាគមម៉ូស្លីមអះម៉ាឌីយ៉ះកម្ពុជារៀបចំសន្និបាតប្រចាំឆ្នាំលើកទី១៦របស់ខ្លួននៅខេត្តកំពង់ឆ្នាំង

សមាគមម៉ូស្លីមអះម៉ាឌីយ៉ះកម្ពុជារៀបចំសន្និបាតប្រចាំឆ្នាំលើកទី១៦របស់ខ្លួននៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ សមាគមម៉ូស្លឹម អះម៉ាឌីយ៉ាកម្ពុជា បានរៀបចំកម្មវិធីសន្និបាតប្រចាំលើកទី១៦របស់ខ្លួន នៅបរិវេណវិហារនៀគម៉ះ ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។ កម្មវិធីនេះរៀបចំបើក ក្រោមអធិតីភាពរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ សមាជិក និងសមាជិការប្រមាណ ៤៥០នាក់។ នៅក្នុងកម្មវិធីនេះ សមាគមបែងបានចែកប័ណ្ណសរសើរដល់សិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់ លេខ៣, ចែកកាបូបដល់កូនសិស្សចំនួន៤០០នាក់, ការចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋក្រីក្រចំនួន៣៥០នាក់ និងការបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ គោលបំណងនៃកម្មវិធីសន្និបាតនេះគឺ ដើម្បីពង្រឹងទំនាក់ទំនង បន្ថែមចំណេះដឹងផ្នែកសាសនា ការថ្វាយបង្គំសុំទូអា(បួងសួង)ចំពោះអល់ឡោះ និងបំរើផ្នែកមនុស្សធម៌។

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap