ថ្ងៃ​ចន្ទ, ខែ​មីនា 30

ខ្មែរឥស្លាមពីរនាក់ប្តីប្រពន្ធស្លាប់យ៉ាងអណោចអធមក្នុងគ្រោះថ្នាក់ចរចរណ៍បន្សល់ទុកកូនពីរនាក់ឲ្យនៅកំព្រា

កណ្តាល៖ ខ្មែរឥស្លាមពីរនាក់ប្ដីប្រពន្ធ បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដោយពួកគាត់ជិះម៉ូតូបុកឡានពីក្រោយ ខណៈឡានខូចចតស្ងៀមនៅលើផ្លូវដោយគ្មានដាក់សញ្ញាសំគាល់ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​វេលា​ម៉ោង​​២១​ នឹង​ ១៥នាទី​​​​​​​ នៅលេីផ្លូវ​លេខ​៨​ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៤-៣៥ នៅ​ចំណុច​ភូមិ​សន្លុង​​ ឃុំសន្លុង​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។

ជនរងគ្រោះឈ្មោះ ឈ្មោះ​ម៉ាត់​ រ៉ាវី​ ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ និងប្រពន្ធឈ្មោះ កូប​ នោរុន​ ភេទ​ស្រី​ អាយុ​៣៥ឆ្នាំ​ ។ អ្នកទាំង២រស់នៅភូមិ​ជ្រោយ​មេត្រី​លេី​ ឃុំឫស្សីជ្រោយ​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល ។

Image may contain: one or more people and people sitting

Image may contain: 2 people, people standing

Image may contain: 1 person

 

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap