ថ្ងៃ​ព្រហស្បតិ៍, ខែ​កុម្ភៈ 27

ប្រជាជនអេហ្ស៊ីបបានឈានដល់ ១០០លាននាក់ ធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសអារ៉ាប់ដែលមានប្រជាជនច្រើនជាងគេ

អេហ្ស៊ីប៖ ទីភ្នាក់ងារស្ថិតិបាននិយាយនៅថ្ងៃអង្គារនេះថាប្រជាជនអេហ្ស៊ីបបានឈានដល់ ១០០ លាននាក់ហើយធ្វើឲ្យគេមើលឃើញពីការគំរាមកំហែងនៃមនុស្សច្រើនហួសប្រមាណនៅក្នុងប្រទេសដែលមានភាពក្រីក្រហើយមនុស្សជាច្រើនរស់នៅក្នុងទីក្រុងធំៗ។


ប្រទេសនៅទ្វីបអាហ្រ្វិកខាងជើងមួយនេះក្លាយជាប្រទេសអារ៉ាប់ដែលមានប្រជាជនច្រើនជាងគេនិងជាប្រទេសមានប្រជាជនច្រើនជាងគេទីបីនៅទ្វីបអាហ្វ្រិកបន្ទាប់ពីប្រទេសអេត្យូពីនិងនីហ្សេរីយ៉ា។
លោកនាយករដ្ឋមន្រ្តី Mostafa Madbouly បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុនថា“ កំណើនប្រជាជនគឺជាបញ្ហាធំបំផុតតែមួយដែលរដ្ឋកំពុងប្រឈមនិងប៉ះពាល់ដល់សន្តិសុខជាតិ” ។
គួរឲ្យដឹងដែរថាអេហ្ស៊ីបជាប្រទេសអារ៉ាប់មួយដែលមានប្រជាជានអ្នកកាន់សាសនាឥស្លាមជាង៩០ភាគរយ ហើយឥស្លាមជាសាសនាជាផ្លូវការ។

Image may contain: one or more people, crowd and outdoor

Image may contain: sky and outdoor

 

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap