ថ្ងៃ​ព្រហស្បតិ៍, ខែ​កុម្ភៈ 27

ទាហានថៃម្នាក់បាញ់ប្រហារស្លាប់មនុស្សយ៉ាងតិច១២នាក់ នៅទីក្រុងណាខនរ៉ាឆាស៊ីម៉ា

ថៃ៖ មានមនុស្យ៉ាងហោចណាស់១២ នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត និងមួយចំនួនទៀតរងរបួសក្នុងសកម្មភាពបាញ់ប្រហារដោយទាហានថៃម្នាក់ នៅឯទីក្រុង Nakhon Ratchasima (Korat)។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Bangkok Post នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។
ទាហានថៃម្នាក់នោះមានឈ្មោះថា Jakraphanth Thomma បានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន ព្រមទាំងមនុស្សពីរនាក់ទៀត នៅជំរំយោធាមួយកន្លែងក្នុងទីក្រុងខាងលើ មុនគេចខ្លួនតាមរយៈរថយន្តយោធា Humvee មួយគ្រឿង។ ហើយពេលមកដល់ក្បែរ ផ្សារទំនើប Terminal 21 ក្នុងសង្កាត់ Muang ទាហានថៃម្នាក់នោះ ប្រដាប់ដោយកាំភ្លើងរះ បានបើកការបាញ់ប្រហារយ៉ាងកម្រោល ដែលបណ្តាលឲ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាងប្រសាច។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ ហេតុការណ៍បាញ់ប្រហារនេះ ប៉ូលិសនិងយោធាថៃ បានហ៊ុមព័ទ្ធបរិវេណជុំវិញផ្សារទំនើបនោះ ដើម្បីតាមប្រមាញ់ជនជនដៃដល់ផងដែរ៕

 

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap