ឯកឧត្តម ហ៊ុន ម៉ាណែតឧបត្ថម្ភអតីតនាយទាហានខ្មែរឥស្លាមក្នុងការវះកាត់យកអំបែងគ្រាប់ដែលជាប់ក្នុងជើងរងគ្រោះកាលសម័យសង្គ្រាម

ដោយមើលឃើញការអំពាវនាវតាមបណ្តាញសង្គមនិងដោយមានទឹកចិតត្តអាណិតស្រឡាញ់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ថ្មីៗនេះ លោកតាឡឹប ស្លេះ ដែលជាអតីតនាយទាហានខ្មែរឥស្លាមម្នាក់រងគ្រោះដោយសង្គ្រាមហើយមានអំបែងគ្រាប់ជាប់ក្នុងជើងធ្វើទុក្ខឈឺចាប់ខ្លាំងតែមិនមានលទ្ធភាពវះកាត់យកចេញនោះ ឯកឧត្តម ក៌បានជួយឧបត្ថម្ភនិងរ៉ាប់រ៉ងការវះកាត់នេះទាំងស្រុង ហើយនិងបន្តទ្រទ្រង់ជីវភាពទៀតផងនេះបើតាមប្រភពព័ត៌មានពីសាច់ញាតិដែលមជ្ឈមណ្ឌលព័ត៌ៗនមូស្លីមកម្ពុជាទទួលបាននាព្រឹកថ្ងៃទី៨ខែកុម្ភះ ឆ្នាំ ២០២០។
លោកតា ឡឹបស្លេះ ហៅក្រៅ សុខចំរើន អាយុ៦៥ បច្ចុប្បន្ន រស់នៅភូមិព្រែកតូច ឃុំទន្លេបិទស្រុកត្បូងឃ្មុំ ខេត្តត្ត្បូងឃ្មុំ អំឡុងឡុងឆ្នាំ ១៩៧៤ គាត់ជាកងទ័ពឈរជើងនៅស្រុកក្រូចឆ្មា នៅឆ្នាំ១៩៧៥ គេផ្លាស់ឡើងទៅ សេនាធិការតំបន់ ២១ មេឲ្យ ឈរជើងនៅភូមិជ្រោយថ្ម ឃុំក្តុលស្រុកមេមត់ នៅឆ្នាំ១៩៧៨ឡើងមកស្រុកតំបែរដើម្បីការពារប្រជាជន ហើយក៏ត្រូវទាហានប៉ុលពតបាញ់ត្រូវជើង។

Image may contain: 5 people, people sitting

Image may contain: 2 people, hat and closeup

Image may contain: text

Image may contain: 1 person, text

 

Follow by Email
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap