ថ្ងៃ​ព្រហស្បតិ៍, ខែ​កុម្ភៈ 27

ក្រសួងកិច្ចការហាជ្ជី និងអ៉ុំរ៉ោះអារ៉ាប៊ីសាអូឌីតនឹងសហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្នុងការសម្រួលទិដ្ឋាការហាជី្ជដល់មុស្លឹមកម្ពុជា

ក្រុងម៉ាក្កះ ៖ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាថ្ងៃព្រហស្បតិ៍ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Mohammad Saleh bin Taher Benten រដ្ឋមន្ត្រីក្រសួងកិច្ចការហាជ្ជី និងអ៉ុំរ៉ោះ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នៅទីស្តីការក្រសួងក្នុងទីក្រុងម៉ាក្កះ។

ក្នុងឱកាសនៃជំនួបនេះ លោកឧកញ៉ា សុះ កំរ៉ី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងកិច្ចការហាជ្ជី និងអុំរ៉ោះ អារ៉ាប៊ីសាអូឌីតអំពីការរីកចម្រើលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ក្នុងនោះសម្រាប់សហគមន៍ឥស្លាម រាជរដ្ឋាភិបាលតែងតែផ្តល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងវិស័យសេដ្ឋកិច្ច វិស័យអប់រំផ្នែកសាសនាឥស្លាម និងជាពិសេសផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញក្នុងការប្រតិបត្តិសាសនាដោយមិនមានការរើសអើងអ្វីឡើយ។

Image may contain: 3 people, people standing and indoor

ជាមួយគ្នានេះ លោកឧកញ៉ា សុះ កំរ៉ី បានលើកឡើងថ្លែងអំណរគុណដល់រដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការហាជ្ជី និងអុំរ៉ោះ អារ៉ាប៊ីសាអូឌីតដែលកន្លងមកតែងតែជួយសម្រួលដល់សាសនិកឥស្លាមកម្ពុជាដែលមកបំពេញកាតព្វកិច្ចហាជ្ជី និងអុំរ៉ោះជារៀងរាល់ឆ្នាំ។ លោកឧកញ៉ាបន្តថា ជារៀងរាល់ឆ្នាំមានសាសនិកឥស្លាមកម្ពុជារាប់រយនាក់បានស្នើសុំទិដ្ឋាការសម្រាប់ធ្វើហាជ្ជី ក្នុងនោះសាសនិកឥស្លាមកម្ពុជាភាគច្រើនបានទទួលទិដ្ឋាការ ប៉ុន្តែក៏មានមួយចំនួនទៀតមិនបានទទួលទិដ្ឋការ ដែលចំណុចនេះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាស្នើដល់ក្រសួងកិច្ចការហាជ្ជី និងអុំរ៉ោះអារ៉ាប៊ីសាអូឌីតដើម្បីបន្ថែមកូតាហាជី្ជសម្រាប់សាសនិកឥស្លាមកម្ពុជា ដើម្បីឱ្យអ្នកដែលបានដាក់ពាក្យស្នើរសុំទិដ្ឋាការហាជ្ជីទាំងអស់បានមកបំពេញកាតព្វកិច្ចហាជ្ជីគ្រប់ៗគ្នា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត Mohammad Saleh bin Taher Benten រដ្ឋមន្ត្រីក្រសួងកិច្ចការហាជ្ជី និងអុំរ៉ោះ អារ៉ាប៊ីសាអ៊ូឌីត បានឯកភាពយល់ព្រមលើសំណើររបស់ភាគីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ប៉ុន្តែជាមួយគ្នានេះ ភាគីអារ៉ាប៊ីសាអ៊ូឌីតស្នើដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាធ្វើយ៉ាងណារៀបចំច្បាប់គ្រប់គ្រងកិច្ចការហាជ្ជីអោយបានច្បាស់លាស់ និងធ្វើការជូនដំណឹង ផ្សព្វផ្សាយជូនដល់សាសនិកឥស្លាមពីក្រុមហ៊ុន ឬភ្នាក់ងារដឹកនាំហាជ្ជីណាដែលមានការទទួលស្គាល់ត្រឹមត្រូវ ជៀសវាងកើតមានបញ្ហាអវិជ្ជមានមួយចំនួនដូចជារយៈពេលកន្លងមកដោយសារតែក្រុមហ៊ុន ឬភ្នាក់ងារដឹកនាំហាជ្ជីមិនត្រឹមត្រូវមួយចំនួន៕

Image may contain: 3 people, people sitting and indoor

Image may contain: 3 people, people standing

Image may contain: 4 people, people standing

Image may contain: 3 people, people standing and indoor

Image may contain: 4 people, people standing, wedding and suit

 

Follow by Email
Facebook
Facebook
YouTube
YouTube
Instagram
Telegram
Share via
Copy link
Powered by Social Snap