នាព្រឹកថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមជាមួយក្រុមការងារ បានអញ្ជេីញដោះស្រាយទំនាស់ដីធ្លី ដែលជាស្រះទឹកសហគមន៍ របស់បងប្អូនខ្មែរឥស្លាម ស្ថិតនៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ក្នុងការដោះស្រាយវិវាទដីធ្លីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក ចាន់ ណា សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាឃុំឈូកស រដ្ឋបាលឃុំឈូក អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។Read More